ខ្មែរ    អង់គ្លេស

 


ចក្ខុវិស័យ និង បេសកម្ម

ចក្ខុវិស័យ

រ.ទ.ស.ភ បានប្តេជ្ញាចិត្តបន្តធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនមានការរីកចម្រើនប្រកបដោយចីរភាព ព្រមទាំងធ្វើជាអ្នកផ្តល់ប្រឹក្សា ជា​អ្នក​សម្រប​សម្រួល ដើម្បីឲ្យប្រជាពលរដ្ឋ​រស់នៅក្នុង​ទីប្រជុំជនខេត្ត-ក្រុងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពិភពលោកមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

បេសកម្ម

បេសកម្មរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគឺ ធានាផ្គត់ផ្គង់ទឹកស្អាតគ្មានមេរោគ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសបា្តហ៍ មានសម្ពាធគ្រប់គ្រាន់ និងក្នុងតម្លៃមួយសមស្របជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីប្រជុំជនរបស់ខេត្តកណ្តាល ដែលជាប់នឹងរាជ-ធានីភ្នំពេញ ដោយមិនមើលរំលងប្រជាពលរដ្ឋក្រីក្រ។ ក្រៅពីនេះ រ.ទ.ស.ភ បាននិងកំពុងចែករំលែកបទពិសោធការងាររបស់ខ្លួនដល់បណ្តារដ្ឋាករទឹកខេត្ត-ក្រុងមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តាអង្គភាពទឹកស្អាតក្នុងតំបន់ និងក្នុងពិភពលោកតាមសំណូមពរ សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ក៏ដូចជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពិភពលោក។

Service Coverage and Expansion Plan 2011-2012

image 1

image 1