ខ្មែរ    អង់គ្លេស

 


សាររបស់អគ្គនាយក រ.ទ.ស.ភ


       ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​រា​ជ​រដ្ឋា​ភិ​បាល​, ក្រ​សួង​អា​ណា​ព្យា​បាល​ និង​ក្រុម​ប្រឹ​ក្សា​ភិ​បាល​, មាន​ទំនាក់​ទំនង​ល្អ​ពី​ដៃ​គូរ​អភិវឌ្ឍន៍ និង​ម្ចាស់​ជំនួយ រដ្ឋា​ករ​ទឹក​ក្រុង​ភ្នំ​ពេញ​បាន​ទទួល​ស្វយ័ត​ភាព​ក្នុង​ការ​ដំ​ណើ​ការ​អា​ជីវ​កម្ម តាំង​ពីឆ្នាំ​១៩៩៧ រ.ទ.ស.ភ មាន​ការ​ប្រែ​ប្រួល​ខុស​ស្រ​ឡះ​ពី​ទិ​ដ្ឋ​ភាព​មុន​ឆ្នាំ​១៩៩៣ ។ ឆ្នាំ​២០០៩ ប្រទេស​កម្ពុជា បាន​ទទួល​រង​ឥទ្ធិ​ពល​ពី​វិបត្តិ​សេដ្ឋ​កិច្ច ពិភព​លោក ដែល​ធ្វើ​អោយ​រោង​ចក្រ​នា​នា​ដល់​ទៅ​ជាង​១០០​រោង​ចក្រ បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​យ៉ាង​គំហុក​បណ្តាល​អោយ​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំ​ពេញ បាត់​បង់​ចំណូល​យ៉ាង​ច្រើន (ពិ​សេស​ជា អតិ​ថិ​ជន​ប្រភេទ​អា​ជីវ​កម្ម) ។ ស្រប​ពេល​ជា​មួយ​និង​ការ​ពង្រីក​ផ្ទៃសេវា​កាន់​តែ​ឆ្ងាយ ជា​តំបន់​ដែល​ភាគ​ច្រើន​ជា​អតិ​ថិ​ជន​ក្រី​ក្រ​បាន​ធ្វើ​អោយ​ថ្លៃ​លក់​មធ្យម​ធ្លាក់​ចុះ ហើយ​ការ​បញ្ជូន​ទឹក​ទៅ​កាន់​តែ​ឆ្ងាយ​នេះ​ធ្វើ​អោយ​ចំ​ណាយ​​អ​គ្គី​​សនី​កើន​ឡើង គួប​ផ្សំ និង វិបត្តិ​សេដ្ឋកិច្ច​ក៏​បាន​បណ្តាល​អោយ​តំលៃ​វត្ថុ​ធាតុ​ដើម​កើន​ឡើង នាំ​អោយ​ចំណាយ​ដំណើការ​សហ​គ្រាស​មាន​ការ​កើន​ឡើង​គួរ​អោយ​កត់​សំគាល់ ។