ខ្មែរ    អង់គ្លេស

 


ប្រវត្តិ រ.ទ.ស.ភ

          នៅឆ្នាំ ១៨៩៥, ប្រព័ន្ធផ្គត់ផ្គង់ទឹក​សំរាប់​រាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងដោយ Compagnie des Eaux et Electricité de l'lndochine ("CEEI") a French water and electricity supply authority in Indochina. CEEI បានបង្កើត​រោង​ចក្រ​ប្រព្រឹត្តកម្មទឹកស្អាត​ជ្រោយ​ចង្វារ​ដែលមាន​សមត្ថភាព​ផលិត​ទឹក​ជាមធ្យម ១៥,០០០ម៣ ក្នុង១ថ្ងៃ ដែលមាន​បំពង់ប្រវែង​ចែកចាយ ៤០គម ក្នុង​ខណ្ឌ​ដូនពេញ (បច្ចុប្បន្នភាគកើត​នៃ​រាជ​ធានី​ភ្នំពេញ)។ នៅក្នុងកំឡុងពេលនោះការផ្គត់ផ្គង់ទឹក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញត្រូវបាន​ផ្តល់​សិទ្ធិ​អោយ​ដំណើរ​ការ​អាជីវកម្ម ដើម្បី​ធានា​នូវ​ហិរញ្ញវត្ថុ​ដោយខ្លួនឯងក្នុងការផ្តល់សេវាទឹកស្អាត និងការវិនិយោគក្រោមលក្ខខ័ណ្ឌពិសេសនៃ CEEI។

         ក្នុងឆ្នាំ១៩៥៩ រ.ទ.ស.ភ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្ឡូវ​ការ​ដោយ អនុក្រឹត្យលេខ១៦៤នស ចុះថ្ងៃទី២៤ មីនា ឆ្នាំ១៩៦០ ឡាយ​ព្រះ​ហស្ថលេខា​ដោយ​ព្រះបាទ​នរោត្តមសីហនុ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជាអង្គភាពរដ្ឋ និង ជា​អង្គភាព​អាជីវកម្ម ក្រោម​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់​នៃសាលាក្រុងភ្នំពេញ ហើយ​មាន​ឈ្មោះ​ជា​ផ្ឡូវ​ការ "រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ"។ ចាប់តាំង​ពីពេល​នោះមក រ.ទ.ស.ភ គឺទទួល​ខុស​ត្រូវ​លើ​ការ​ផលិត និង​ផ្គត់​ផ្គង់​ទឹកដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ក្នុងរាជធានីភ្នំពេញ ហើយ​ដើម្បី​បញ្ជាក់​ថាតុល្យភាពនៃការចំណូល និងចំណាយ​ទំនាក់​ទំនងចំពោះការវិនិយការទឹកស្អាត។

ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៧០ សេវាកម្មផ្គត់ផ្គង់ទឹក និងដំណើរការអាជីវកម្មរបស់ រ.ទ.ស.ភ ត្រូវបានពង្រីកដោយការជួលជុលឡើងវិញ និងបង្កើតរោងចក្រប្រព្រឹត្តកម្មទឹក និងបណ្តាញផ្គត់ផ្គង់ទឹក ដូចមានរៀបរាប់ខាងក្រោម៖

          ​

• រោងចក្រប្រព្រឹត្តកម្មទឹកស្អាត
- ក្នុងឆ្នាំ១៩៥៨ រោងចក្រផលិតទឹកស្អាតចំកាមនបានកសាងឡើងដោយ DEGREMONT ដែលមានសមត្ថភាពផលិតទឹក ១០,០០០ម៣/ថ្ងៃ
- ក្នុងឆ្នាំ១៩៥៩ រោងចក្រផលិតទឹកជ្រោយចង្វារបានបានជួសជុលឡើងវិញ និងបានពង្រីកសមត្ថភាពផលិតទឹក ៤០,០០០ម៣/ថ្ងៃ
- ក្នុងឆ្នាំ១៩៦៦ PICCHABAL បានបង្កើតនូវរោងចក្រផលិតទឹកថ្មីមួយនៅភូមិព្រែក ដែលមានសមត្ថភាពផលិតទឹកបាន ១០០,០០០ម៣/ថ្ងៃ
• ការជួសជុល និងការពង្រីកនៃការបញ្ជូនទឹក និងបណ្តាញចែកចាយទឹក
- ក្នុងឆ្នាំ១៩៥៧ DEGREMONT បានដាក់បណ្តាញបំពង់ចែកចាយប្រវែង ៣៦គម
- ក្នុងឆ្នាំ១៩៥៩ KUBOTA បានដាក់បណ្តាញបំពង់ចែកចាយប្រវែង ៣២គម
- ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ រ.ទ.ស.ភ បានដាក់បណ្តាញបំពង់ចែកចាយប្រវែង ១៦៥គម
- ហើយនៅចុងឆ្នាំ១៩៧០ រ.ទ.ស.ភ មានបណ្តាញបំពង់ចែកចាយសរុប ២៨៨គម ដែលត្រូវបានជំនួសដោយបំពង់ដែកទាំងស្រុង
• ការពង្រីកសមត្ថភាពរបស់ រ.ទ.ស.ភ
- បណ្តាញបំពង់ចែកចាយទឹកស្អាតបានកើនឡើងជាបណ្តើរៗ ពី ៤០គម ក្នុងឆ្នាំ១៨៩៥ ដល់ ១៦៥គម ក្នុងឆ្នាំ១៩៦០
- សមត្ថភាពផលិតទឹកសរុបបានកើនឡើងពី ២៥,០០០ម៣/ថ្ងៃ ក្នុងឆ្នាំ១៩៥៩ ដល់ ៥៥,០០០ម៣/ថ្ងៃ ក្នុងឆ្នាំ១៩៦៣ និង ១៥៥,០០០ម៣/ថ្ងៃ ក្នុងឆ្នាំ១៩៦៩
- ចំនួនអតិថិនបានកើនឡើងបន្តបន្ទាប់
- សមត្ថភាពក្នុងការគ្រប់គ្រងអតិថិជនមានភាពប្រសើរឡើង ដែលប្រការនេះហើយនាំអោយទទួលបានផលចំនេញច្រើនសំរាប់ដំណើរការអាជីវកម្ម និងធ្វើអោយការផ្គត់ផ្គង់ដោយគ្មានការគាំទ្រពីខាងក្រៅ

ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩
ក្រោយពីការដួលរលំនៃរបបសង្គមរាស្រ្តនិយមនៅចុងឆ្នាំ១៩៦៩មក ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយ លុន នុល។ ទាំងសង្គម និងវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានដួលរលំ ហើយការដួលរលំនោះមិនអាចស្រោចស្រង់បានឡើយ។ ស្ថាប័ន និងក្រសួងសំខាន់ៗ ជាច្រើនគឺជាកម្មវត្ថុនៃភាពចំរុងចំរាស់ ហើយគ្រប់ផ្នែកទាំងអស់គឺត្រូវបានទទួលរងផលប៉ះពាល់ដោយសារសង្រ្គាម។ ព្រោះតែនយោបាយគ្មានស្ថេរភាព និងគ្មានសុវត្ថិភាព ធ្វើអោយមន្ត្រីរាជការ និងបុគ្គលិកជាច្រើនបានសុំលាឈប់ពី រឺក៏ខ្វះស្មារតីក្នុងការធ្វើការងារ។ ក្នុងពេលជាមួយគ្នានោះដែរ ដំណើរការផលិតទឹកស្្អាត និងអាជីវកម្មរបស់ រ.ទ.ស.ភ ក៏ទទួលរងផលអាក្រក់ក្នុងការអនុវត្តផែនការ និងកម្មវិធី។ ម្យ៉ាងវិញទៀត គំរោងដែលចង់ប្តូរ រ.ទ.ស.ភ ទៅជាសហគ្រាសស្វួ​យ័តភាពត្រូវបានពន្យាពេលទៅពេលក្រោយទៀត។

នៅខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរបបខ្មែរក្រហម និងប្រជាជនទាំងអស់ត្រូវបានជំលៀសចេញពីទីក្រុងភ្នំពេញ ដើម្បីធ្វើការងារវិស័យកសិកម្មនៅតាមទីជនបទ។

ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន
ក្រោយពីបានទទួលជ័យជំនះថ្ងៃ ៧មករា ១៩៧៩ វិស័យទឹកស្អាតនៅទីក្រុងភ្នំពេញបានចាប់ផ្តើមដំណើរការម្តងទៀត ក្រោមស្ថានភាពយ៉ាងអាក្រក់ដូចជា អ្នកបច្ចេកទេស ឧបករណ៍ វត្ថុធាតុដើម និងឯកសារបច្ចេកទេសជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយ កម្ពុជាប្រធិបតេយ្យ។ ក្នុងស្ថានភាពដល់លំបាកនេះ រ.ទ.ស.ភ បានខិតខំប្រឹងប្រែងដើម្បីសំរេចបាននូវការងារដូចខាងក្រោម៖

ដំណើរផលិតទឹកស្អាត
• រោងចក្រផលិតទឹកស្អាតជ្រោយចង្វារ
- ក្នុងឆ្នាំ១៩៨៣ ក្រោយពីបានជួសជុលរួចរាល់ រោងចក្រនេះបានចាប់ផ្តើមដំណើរការសារជាថ្មី ដែលមានសមត្ថភាពផលិតទឹក ៤០,០០០ម³/ថ្ងៃ
- ទោះបីជាយ៉ាងណា ក្នុងឆ្នាំ១៩៨៤ ព្រោះតែការខ្វះខាតផ្នែកធនធានធ្វើអោយប៉ះពាល់ដល់ការជួសជុល និងអគ្គិសនី​មិន​គ្រប់​គ្រាន់​ធ្វើ​អោយ​ដំណើរការរោងចក្របានតែពាក់កណ្តាល។

• រោងចក្រផលិតទឹកស្អាតចំកាមន
- ក្រោយពីថ្ងៃជ័យជំនះរោងចក្រមួយនេះនៅតែមិនទាន់ដំណើរការដដែល
- ក្នុងឆ្នាំ១៩៨៩ ជាមួយនិងហិរញ្ញប្បទានពីអតិតសហភាពសូវៀត រោងចក្រនេះបានចាប់ផ្តើម​ដំណើរ​ការ​ជា​ថ្មីម្តង​ទៀត​ដែល​មាន​សមត្ថភាព​ផលិតទឹកបាន ៨,០០០³/ថ្ងៃ ធៀបនឹងសមត្ថភាពដំបូងបាន ១០,០០០³/ថ្ងៃ
- ក្នុងឆ្នាំ១៩៩៥ ជំហានទី១ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលបារាំង សមត្ថភាពផលិតទឹករបស់រោងចក្រនេះត្រូវបានបង្កើនដល់ ១០,០០០ម³/ថ្ងៃ
- ក្នុងឆ្នាំ១៩៩៧ ជំហានទី២ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលបារាំង សមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រនេះកើនឡើងដល់ ២០,០០០ម³/ថ្ងៃ

• រោងចក្រផលិតទឹកស្អាតភូមិព្រែក - នៅថ្ងៃទី២៥ មករា ១៩៧៩ ពីព្រោះតែកង្វះខាតគ្រឿងបន្លាស់ និងអគ្គិសនី រោងចក្រនេះអាចផលិតទឹកបានតែ ៥០,០០០ម³/ថ្ងៃ ធៀបនឹងសមត្ថភាពបង្កើតដំបូង ១០០,០០០³/ថ្ងៃ។ ក្រោមហិរញ្ញប្បទានពីអតិតសហភាពសូវៀត ជំនួយការបច្ចេកទេសមកពីសាធារណរដ្ឋសង្គនិយមវៀតណាម និងOXFAM ហើយបញ្ចូលទៅក្នុង រ.ទ.ស.ភ ធ្វើអោយសមត្ថភាពផលិតទឹករបស់រោងចក្រនេះកើនឡើងដល់ ៥៥,០០០ម³/ថ្ងៃ។
- ក្នុងឆ្នាំ១៩៩៥ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលបារាំង និងជប៉ុន សមត្ថភាពផលិតទឹករបស់រោចក្រនេះត្រូវបានស្តារឡើងវីញ ១០០,០០០ម³/ថ្ងៃ។
- ក្នុងឆ្នាំ២០០៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលបារាំង និងជប៉ុន សមត្ថភាពផលិតទឹករបស់រោចក្រនេះឈានដល់ ១៥០,០០០ម³/ថ្ងៃ។
- បច្ចុប្បន្ននេះបច្ចេកទេសថ្មីត្រូវបានបង្កើតឡើងដោយអ្នកបច្ចេកទេសរបស់ រ.ទ.ស.ភ និងការបង្កើតថ្មីដោយថ្នាក់ដឹកនាំធ្វើអោយរោងចក្រនេះអាចផលិតទឹកស្អាតបានដល់ ១៧០,០០០ម³/ថ្ងៃ ដែលវាគឺប្រសើរជាងសមត្ថភាពផលិតទឹកដំបូងរបស់រោងចក្រ ១០០,០០០ម³/ថ្ងៃ។

• ប្រព័ន្ធចែកចាយទឹកស្អាត
- នៅឆ្នាំ១៩៩៣ រ.ទ.ស.ភ មានបណ្តាញបំពង់ចែកចាយទឹកស្អាតដែលមានប្រវែងសរុប ២៨៨គីឡូម៉ែត្រ។ បណ្តាញបំពង់នេះមានមុខកាត់ផ្សេងៗ ពី៦០មម ទៅ ៧០០មម។ បណ្តាញបំពង់ទឹកទាំងនោះមានស្ថានភាពមិនសូវល្អនៅចុងបញ្ចប់នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ពីព្រោះតែការខ្វះការថវិការសំរាប់ការជួសជុល ការថែទាំ និងការផ្លាស់ប្តូរនៃប្រព័ន្ធចែកចាយទឹកស្អាតកាន់តែយ៉ាប់ទៅៗ។ កត្តានេះធ្វើអោយអត្រាទឹកបាត់បង់ក្នុងឆ្នាំ១៩៩៣ ឡើងដល់ ៧២% នៃការផលិតទឹកសរុប។

• ស្ថានភាពអតិថិជនពីឆ្នាំ១៩៩៣ មកទល់នឹងបច្ចុប្បន្ន
- នៅចុងឆ្នាំ១៩៩៣ រ.ទ.ស.ភ មានអតិថិជនសរុប ២៦,៨៨១អតិថិជន ហើយជាង៦០%មិនបានបង់ថ្លៃប្រើប្រាស់ទឹក ពីព្រោះតែអតិថិជនជាច្រើនមានតែឈ្មោះក្នុងបញ្ជី តែរកអតិថិជនមិនឃើញ និងខ្លះទៀតគ្មានទឹកប្រើប្រាស់។
- បណ្តាញចូលផ្ទះមួយចំនួនធំមានការខូចខាត និងបណ្តាញដែលប្រើប្រាស់មិនអាចរកឃើញ។ - ចំនួននៃអតិថិជនបានកើនឡើងដល់ ២៥២,៣១៥អតិថិជន នៅចុងឆ្នាំ២០១៣ ក្រោយពីការបើកយុទ្ធនាការចុះស្រាវជ្រាវ ដើម្បីសើុំអង្កេតចំពោះអតិថិជនដែលប្រើបាស់ទឹកនៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៩៤ ការសើុបអង្កេតដើម្បីសម្អាតបញ្ជីអតិថិជន ព្រមទាំងបង្កើនការដាក់នាឡិកាទឹកគ្រប់បណ្តាញទាំងអស់ និងបង្កើនសេវាផ្គត់ផ្គង់ទឹកជូនដល់អតិថិជន។