ខ្មែរ    អង់គ្លេស

 


រចនាសម្ព័ន្ធរបស់ រ.ទ.ស.ភ

Service Coverage and Expansion Plan 2011-2012

នាយកដ្ឋាន ៥ និងអង្គភាពមួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រ.ទ.ស.ភ ដែលមានតួនាទីដូចខាងក្រោម:
• លេខាធិការដ្ឋាន គឺជាលេខាផ្ទាល់របស់អគ្គនាយក ហើយទទួលខុសត្រូវសំរាប់ព័ត៌មាន ឯកសារ និងជួយដល់ការងារក្រុមប្រឹក្សាភិបាល។

• អធិការកិច្ច និងដោះស្រាយវិវាទ គឺជាការិយាល័យគាំទ្រដល់អគ្គនាយក និងមានកាតព្វកិច្ចរួមមាន ការស្រាវជ្រាវ ការត្រួតពិនិត្យ និងការកត់ត្រាការប្រើប្រាស់ទឹកស្អាត និងដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជនដែលបានប្រើប្រាស់ទឹកស្អាត។

• នាយកដ្ឋានផែនការ និងបច្ចេកទេស គឺជានាយដ្ឋានគាំទ្រដល់អគ្គនាយក និងមានទំនួលខុសត្រូវដូចខាងក្រោម:
-រៀបចំដំណើរការ និងផែនការវិនិយោគប្រចាំឆ្នាំរបស់ រ.ទ.ស.ភ ដើម្បីសុំការអនុម័តពីក្រុមប្រឹក្សាភិបាលតាមរយៈអគ្គនាយក
-រៀបចំផែនការរយៈពេលខ្លី មធ្យម និងរយៈពេលវែង
-រៀបចំស្ថិតិ all business និងទិសដៅហិរញ្ញវត្ថុ
-រៀបចំ និងគ្រប់គ្រងការអភិវឌ្ឍន៍ផែនការរបស់ រ.ទ.ស.ភ រួមមានផែនការថវិការ និង ប្រភពរិញ្ញប្បទានបរទេស
-សិក្សាផែនការសំណង់ស៊ីវិល ផែនការវិនិយោគពាក់ព័ន្ធ្កការដាក់បំពង់ចែកចាយទឹក នឹងផែនការត្រួតពិនិត្យ។
-ការគ្រប់គ្រងការងារដេញថ្លៃដែលប្រភពខាងក្នុងរបស់ រ.ទ.ស.ភ និងប្រភពហិរប្បទានបរទេស។

• នាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹក គឺជានាយកដ្ឋានដែលគាំទ្រដល់អគ្គនាយក ហើយមានភារៈកិច្ចដូចជា:
-ការគ្រប់គ្រងប្រតិបត្តិការនៃផែនការផ្គត់ផ្គង់ទឹកស្អាតទៅតាមស្តង់ដារបច្ចេកទេស និងកម្មវិធី
-ការថែទាំ ការជួសជុល និងការដាក់វ៉ាន និងការដាក់បណ្តាញចញ្ជូនទឹកមេយោងតាមផែនការប្រចាំឆ្នាំ។
-ការដាក់ ការថែទាំ និងការជួសជុលប្រព័ន្ធអេឡិចត្រូនិចសំរាប់គ្រឿងបរិក្ខារផលិតទឹក និងឧបករណ៍អេឡិចត្រូនិចសំរាប់ការីយាល័យរដ្ឋបាល។
-ការកាត់បន្ថយទឹកបាត់បង់។

• នាយកដ្ឋានអាជីវកម្ម គឺជានាយកដ្ឋានដែលគាំទ្រអគ្គនាយក ហើយមានភារៈកិច្ចដូចជា:
-ការរៀបចំ ការគ្រប់គ្រង និងការធានារ៉ាប់រងឯកសារគណនីរបស់អតិថិជន។
-ការគ្រប់គ្រងការប្រមូលវិក្កយបត្រ។
-ការត្រួតពិនិត្យ និងការវិភាគការប្រើប្រាស់ទឹករបស់អតិថិជនក្នុងការកាត់បន្ថយទឹកបាត់បង់។
-ការគ្រប់គ្រង និងការអនុវត្តការងារបច្ចេកទេសដែលពាក់ព័ន្ធការតបណ្តាញចូលផ្ទះ។

• នាយកដ្ឋានរដ្ឋបាល-ធនធានមនុស្ស គឺជានាយកដ្ឋានដែលគាំទ្រដល់អគ្គនាយក ហើយមានភារៈកិច្ចដូចជា រដ្ឋបាលទូទៅ សុវត្ថិភាព សន្តិសុខ ពិធីការ និងការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំផែនការបុគ្គលិករយះពេលខ្លី មធ្យម និងវែង និងការអភិវឌ្ឍន៍ធនធានមនុស្ស។

• នាយកដ្ឋានគណនេយ្យ-ហិរញ្ញវត្ថុ គឺជានាយកដ្ឋានដែលគាំទ្រដល់អគ្គនាយក ហើយមានភារៈកិច្ចដូចជា:
-ការគ្រប់គ្រងការអនុវត្តច្បាប់គណនេយ្យ និងនិត្តិវិធីរបស់ រ.ទ.ស.ភ ដោយយោងទៅតាមច្បាប់គណនេយ្យដែលបានអនុវត្ត។
-ការរៀបចំ និងការគ្រប់គ្រងប្រតិបត្តិការប្រព័ន្ធគណនេយ្យរបស់ រ.ទ.ស.ភ។
-ការវិភាគ និងការធ្វើរបាយការណ៍ទៅលើស្ថានភាពហិរញ្ញវត្ថុ និងភាពមិនប្រក្រតីនៃប្រតិបត្តិការហិរញ្ញវត្ថុ ជូនដល់អគ្គនាយក និងការគ្រប់គ្រងដោយផ្អែកលើមូលដ្ឋានគ្រឹះមួយត្រឹមត្រូវ។
-ការផ្សព្វផ្សាយការគ្រប់គ្រងទៅលើប្រតិបត្តិការអាជីវកម្មដទៃទៀត ដែលជាបទល្មើសគោលការណ៍គណនេយ្យ និងហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដែលបានកំណត់ដោយ អនុក្រឹត្យ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។