គុណភាពទឹកស្អាត
គុណភាពទឹកស្អាតដែលផ្គត់ផ្គង់ដោយ រ.ទ.ស.ភ ស្របតាមស្តង់ដារគុណភាពទឹកផឹករបស់អង្គការសុខភាពពិភពលោក ព្រមទាំងស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ រ.ទ.ស.ភ បានធ្វើការត្រួតពិនិត្យគុណភាពទឹក ៣ដងក្នុងមួយថ្ងៃ ទៅលើទឹកដែលបានធ្វើប្រព្រឹត្តកម្មរួចនៅតាមរោងចក្រប្រព្រឹត្តកម្ម និងទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០គំរូសាកក្នុងមួយសប្តាហ៍។ ក្រៅពីនេះ ទិន្នន័យគុណភាពទឹករបស់ រ.ទ.ស.ភ ប្រចាំឆ្នាំពីមន្ទីរពិសោធន៍ប្រទេសសឹង្ហបូរី និងមន្ទីរពិសោធន៍ទីក្រុងសៀងហៃ គឺជាអំណះអំណាងបញ្ជាក់អំពីគុណភាពទឹកស្អាតរបស់ រ.ទ.ស.ភ។
ក្រៅពីនេះ គុណភាពទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវបានយកទៅពិនិត្យ នៅមន្ទីរពិសោធន៍ប្រទេសសឹង្ហបូរី និងមន្ទីរពិសោធន៍ទីក្រុងសៀងហៃជារៀងរាល់ឆ្នាំ ហើយទិន្នន័យពីមន្ទីរពិសោធន៍ទាំងនេះ ជាអំណះអំណាងបញ្ជាក់អំពីគុណភាពទឹកស្អាតរបស់ រ.ទ.ស.ភ គឺជាទឹកស្អាត ផឹកបានដោយផ្ទាល់។ ចំនួនមុខវិភាគ(Parameters) ដែលមន្ទីរពិសោធន៍ទាំង២ បានត្រូតពិនិត្យចន្លោះឆ្នាំ ២០០៦ និង២០២០ មានៈ
– ឆ្នាំ ២០០៦ ពិនិត្យលើ ៩៤ មុខវិភាគ
– ឆ្នាំ ២០០៧ ពិនិត្យលើ ១០២ មុខវិភាគ
– ឆ្នាំ ២០០៨ ពិនិត្យលើ ២០៩ មុខវិភាគ
– ឆ្នាំ ២០០៩ ពិនិត្យលើ ២១៥ មុខវិភាគ
– ឆ្នាំ ២០១០ ពិនិត្យលើ ២១៥ មុខវិភាគ
– ឆ្នាំ ២០១១ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១២ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៣ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៤ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៥ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៦ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៧ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៨ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០១៩ ពិនិត្យលើ ២១៣ មុខវិភាគ
– ឆ្នាំ ២០២០ ពិនិត្យលើ ២១៣ មុខវិភាគ
ទិន្នន័យគុណភាពទឹកស្អាតរបស់ រ.ទ.ស.ភ ដែលទទួលបានពីមន្ទីរពិសោធន៍ប្រទេស សឹង្ហបូរី និងទីក្រុងសៀងហៃ មានបង្ហាញតាមឆ្នាំនីមួយៗនៅក្នុង ឧបសម្ព័ន្ធទី-៦។
ការថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត ត្រូវបានអនុវត្តផ្ទាល់ដោយនិយោជិតរបស់ រ.ទ.ស.ភ ។ ការអនុវត្តដូចនេះ បានផ្តល់អោយ រ.ទ.ស.ភ នូវប្រសិទ្ធភាពសេដ្ឋកិច្ច និងបច្ចេកទេសប្រសើរជាងការប្រគល់ ឬជួលអោយជំនាញពីទីផ្សារខាងក្រៅមកអនុវត្ត។ ធ្វើបានយ៉ាងនេះក៏ដោយសារតែនិយោជិតមានសមត្ថភាពជំនាញគ្រប់គ្រាន់ជាពិសេស រ.ទ.ស.ភ បានកសាងនូវបែបបទដំណើរការស្តង់ដា (Standard Operation Procedure) លើការថែទាំប្រព័ន្ធមេកានិច និងអគ្គិសនី របស់ប្រព័ន្ធប្រព្រឹត្តកម្ម ទឹកស្អាត និងបានដាក់ចុះអោយអនុវត្ត ចាប់ពីឆ្នាំ ២០០៦មក។ ចំពោះការជួសជុលប្រព័ន្ធប្រព្រឹត្តកម្មក៏អនុវត្តដូចគ្នាដែរ លើកលែងតែការងារជួសជុលមួយចំនួន ដែលស្ថិតនៅក្រៅជំនាញរបស់និយោជិត រ.ទ.ស.ភ រួមទាំងការជួសជុលទាំងឡាយណា ដែលតំរូវអោយអនុវត្តទៅតាមបែបបទលទ្ធកម្ម។
តារាងខាងក្រោមបង្ហាញពីគុណភាពទឹកដែលផលិតដោយ រ.ទ.ស.ភ ៖
ប៉ារ៉ាម៉ែត្រ | ឯកត្តា | WHO | គុណភាពទឹកផលិតធៀបនឹង WHO | ||||
ភូមិព្រែក | ជ្រោយចង្វារ | ចំការមន | និរោធ | បណ្តាញចែកចាយ | |||
ភាពល្អក់ (Turdibity) | NTU | <= 5 | 0.52 | 0.63 | 0.30 | 0.43 | 0.82 |
តំលៃប៉េហាស (pH) | 6.5-8.5 | 7.34 | 7.77 | 7.32 | 7.71 | 7.50 | |
ក្លរសល់សេរី (FAC) | mg/l | 0.1-1.0 | 1.24 | .93 | 0.94 | 1.01 | 0.18 |
ក្លរសល់សរុប (TAC) | mg/l | < 2 | 1.36 | 1.03 | 1.13 | 1.16 | 0.30 |
មេរោគហ្វីកល់កូលីហ្វម (Faecal Coliform) | cfu/100ml | 0 | 0 | 0 | 0 | 0 | 0 |
មេរោគអឺកូលី (E. coli) | cfu/100ml | 0 | 0 | 0 | 0 | 0 | 0 |
វិញ្ញាបនបត្រ ISO/IEC 17025 : 2005
មន្ទីរពិសោធន៍ទឹករោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹស្វយ័តក្រុងភ្នំពេញត្រូវបានទទួលការវាយតម្លៃទទួលស្គាល់ដោយជោគជ័យ បំពេញតាមតម្រូវការ បទប្បញ្ញាត្តិ និងលក្ខណវិនិច្ឆ័យសមត្ថភាពរបស់មន្ទីរពិសោធន៍ធ្វើតេស្ត អនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 : 2005 ច្បាប់ស្តីពីស្តង់ដារកម្ពុជា (នស/រកម/០៦០៧/០១៣) និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីស្តង់ដារកម្ពុជា(នស/រកម/០៦១៨/០១១)។