ខ្មែរ    អង់គ្លេស

 


ប្រព័ន្ធចែកចាយទឹក

បណ្តាញផ្គត់ផ្គង់ទឹកស្អាតគឺត្រូវបានបែងចែកជា២ផ្នែក:
• បំពង់មេគឺជាបំពង់ដែលមានទំហំមុខកាត់ ២៥០មម រឺក៏លើសពីនោះ។ បំពង់មេត្រូវបានប្រើប្រាស់សំរាប់​បញ្ជូនទឹកស្អាត​ពីស្ថានីយី៍​ទៅកាន់​បំពង់ចែកចាយទឹកស្អាត។ បច្ចុប្បន្ននេះ បំពង់មេនាំទឹកធំជាងគេរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំមុខកាត់ដល់ទៅ ១៦០០មម។ ដោយសារតែសំពាធទឹកក្នុងបំពង់ ទើបចាំបាច់ដាក់បំពង់មេនាំទឹកជាបំពង់ដែក។
• បំពង់ចែកចាយទឹកដែលមានស្រាប់ដែលមានមុខកាត់ទំហំ ៥០មម​ ទៅ ២០០មម។ បំពង់ចែកចាយទឹក ត្រូវបាន​ប្រើប្រាស់សំរាប់​បញ្ជូន​ទឹកស្អាត​ពីបណ្តាញ​មេទៅកាន់អតិថិជន។ បច្ចុប្បន្ន រ.ទ.ស.ភ ប្រើប្រាស់បំពង់ជ័រ PE សំរាប់បណ្តាញចែកចាយ ដោយសារតែប្រៀបធៀប​ទៅ​វា​មាន​តំលៃ​ទាបជាង និងមានគុណភាពសមរម្យ។ គ្រប់បំពង់ទាំងអស់ដែលបានប្រើប្រាស់​សំរាប់បណ្តាញ​ចែកចាយត្រូវបានដាក់ លើក​លែង​តែបំពង់ជ័រប៉េអឺនៅក្នុងខណ្ឌ​៧មករា និងតំបន់មួយចំនួនក្នុងខណ្ឌទួលគោគ ដែលបានប្រើប្រាស់បំពង់ដែក ហើយវាជា​ជំនួយហិរញ្ញវត្ថុ​ឥតសំណង​របស់រាជរដ្ឋាភិបាលជប៉ុន។
ចាប់តាំងពីឆ្នាំ១៩៩៣ បំពង់មេនាំទឹក និងចែកចាយទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានធ្វើការផ្លាស់ប្តូរថ្មីជាបន្តបន្ទាប់ ធ្វើអោយ​ប្រសើរ​ឡើង និងបានពង្រីកបន្ថែម។ បំពង់ដែកផុយស្រួយត្រូវបានជំនួសដោយបំពង់ដែក និងការ​ន្ថែម​បំពង់​ចែកចាយត្រូវ​បាន​ដាក់​ជាច្រើន​នៅ​ក្នុង​តំបន់សេវារបស់ រ.ទ.ស.ភ ដើម្បីពង្រីកផ្ទៃសេវាក្នុងតំបន់ទាំងនោះ។ ភាពខុសគ្នានៃបំពង់របស់រ.ទ.ស.ភ ដែលត្រូវ​បាន​ផ្លាស់ប្តូរ​ស្ទើរ​ទាំងស្រុង រឺបំពង់ដែលបានដាក់តាំងពីឆ្នាំ១៩៩៣ មកពីអាជ្ញាធរផេ្សងៗ ជាច្រើននៅក្នុងតំបន់ដែលមានជំនាញដាក់បំពង់យូរមកហើយ។
ដំណើរការនៃការស្តារបំពង់ឡើងវិញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានដូចខាងក្រោម៖
- ក្នុងឆ្នាំ១៩៩៣ រដ្ឋាភិបាលជប៉ុនបានផ្តល់នូវជំនួយឥតសំណង ដើម្បីផ្លាស់ប្តូរបំពង់ចែកចាយទឹកប្រវែង ៨គីឡូម៉ែត្រ ដែលមានទំហំមុខកាត់ ៨០មម ទៅ ២០០មម នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅពេលនោះក្នុងការដាក់បំពង់ចែកចាយទឹក។

- ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៦ រ.ទ.ស.ភ បានបន្តផ្លាស់ប្តូរបំពង់ចាស់ ដែលមានប្រវែង ៦៨គីឡូម៉ែត្រ ហើយពង្រីកតំបន់សេវានៅក្នុងខណ្ឌដូនពេញ ជាមួយនឹងហិរញ្ញវត្ថុដែលមានមកពីដៃគូរអភិវឌ្ឍជាច្រើន រួមមាន ធនាគារពិភពលោក(WB) និងធនាគារអភិវឌ្ឍអាស៊ី (ADB)។ ហិរញ្ញប្បទានដែលបានមកពីធនាគារទាំង២ ត្រូវបានប្រើសំរាប់ទិញបំពង់ និងសំភារៈតភ្ជាប់។
- ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ ជំនួយឥតសំណងរបស់ជនជាតិជប៉ុនតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិជប៉ុន (JICA) ជាជំនួយក្នុងការផ្លាស់ប្តូរបំពង់ចាស់ៗ និងការពង្រីកដែលមានប្រវែង ៦៨គីឡូម៉ែត្រ ទៅកាន់តំបន់សេវាក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា និងមួយផ្នែកនៃខណ្ឌទួលគោគ។ ជំនួយឥតសំណងនេះរួមបញ្ចូលជំនួយបំពង់ និងការដាក់បំពង់។ នៅពេលជាមួយគ្នានោះ រ.ទ.ស.ភ បានដាក់បំពង់ថ្មីដែលមានប្រវែង ៩៩គីឡូម៉ែត្រ ក្នុងខណ្ឌចំកាមន ដែលជាហិរញ្ញប្បទានកំច្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
- ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០១ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានបន្តផ្តល់នូវហិរញ្ញប្បទានសំរាប់ការផ្លាស់ប្តូរបំពង់ចាស់ និងពង្រីកបន្ថែមប្រវែង ២២១គីឡូម៉ែត្រ ទៅកាន់តំបន់សេវានៅក្នុងខណ្ឌចំកាមន និងខណ្ឌទួលគោក។ ក្រៅពីនេះ ដើម្បីបញ្ចាក់បានថាក្នុងបំពង់មានសមត្ថភាពគ្រប់គ្រាន់ នោះបំពង់មេដែលមានស្រាប់វាចាស់ទ្រុឌទ្រោម ដែលមានមុខកាត់ ៧០០មម​ត្រូវបានផ្លាស់ប្តូរទៅជាបំពង់មេដែលមានមុខកាត់ ៩០០ម ទៅ ១,៦០០មម។ ការផ្លាស់ប្តូរបំពង់មេនាំទឹកត្រូវបានបញ្ចប់ ដោយទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។
- ក្រោយពីការផ្លាស់ប្តូរបំពង់ចាស់ និងការពង្រីកបណ្តាញចែកចាយនៅក្នុងតំបន់សេវាចាស់ចប់សព្វគ្រប់មក ចាប់តាំងពីឆ្នាំ២០០២ បំពង់ថ្មីត្រូវបានដាក់ដើម្បីពង្រីកទៅកាន់តំបន់សេវាថ្មី។ ការពង្រីកតំបន់សេវាថ្មីនេះ គឺកំពុងធ្វើក្រោម ហិរញ្ញប្បទានរបស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង AFD។ ក្រាហ្វិកខាងក្រោមបង្ហាញពីប្រវែងបំពង់ដែលបានដាក់ក្នុងឆ្នាំនិមួយៗ ចាប់តាំងពីឆ្នាំ១៩៩៣ និងប្រវែងបំពង់បន្ថែម៖

ប្រវែងបំពង់មេនាំទឹក

ក្រៅពីបំពង់មេ និងបំពង់ចែកចាយទឹក ប្រព័ន្ធបញ្ជូន និងចែកចាយទឹកមានអាងតំកល់ទឹក៤ សំរាប់បំពេញតំរូវការបរិមាណ និងសំពាធទឹកនៃដែនតំបន់សេវា។ អាងតំកល់ទឹកទាំងនេះអាចស្តុកទឹកស្អាតបាន ១,៥០០ម៣ និងបានសាងសង់ឡើងកំពស់ ៣០ម៉ែត្រពីដី ដើម្បីបង្កើនសំពាធទឹកនៅពេលដែលមានតំរូវការខ្ពស់។ ជំនួយឥតសំណងដែលបានមកពី AFD ត្រូវបានប្រើដើម្បី​ហិរញ្ញប្បទាន​ដើម្បី​សាងសង់​​អាងតំកល់ទឹក២គឺ អាងតំកល់ទឹកចោមចៅ និងអាងតំកល់ទឹកពោធិ៍ចិនតុង។ ជាមួយគ្នានេះដែរ ធនាគារពិភពលោក​បាន​ផ្តល់​ហិរញ្ញប្បទានសំរាប់ការសាងអាងតំកល់ទឹក២គឺ អាង់តំកល់ទឹកច្រាំងចំរេះ និងអាងតំកល់ទឹកក្រុងតាខ្មៅ។