ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋចំណូលទាប

     ដើម្បីរួមចំណែកអនុវត្តគោល​នយោ​បាយ​កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចាប់ផ្តើមអនុវត្តគោលនយោ​បាយផ្គត់ផ្គង់ទឹកស្អាតជូនដល់គ្រួសារមានចំណូលទាប ចាប់តាំងពីឆ្នាំ១៩៩៩ មកម្លេះ។

     ការផ្គត់ផ្គង់ទឹកស្អាតជូនដល់គ្រួសារមានចំណូលទាបនេះ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រតាម​រយៈ ៖
• តមៃ្លទឹកថោកជាងឯកជនពី ៣ដង ទៅ ៩ដង (ឧបត្ថម្ភធនក្នុងរង្វង់អ្នកប្រើប្រាស់)។
• គោលនយោបាយផ្តល់លទ្ធភាពបង់រំលស់ថៃ្លសិទ្ធិជាវទឹកជា៣ប្រភេទគឺ រំលស់ ១២ខែ, ១៧ខែ និង ២២ខែ ដែលគ្រួសារមានចំណូលទាបអាចជ្រើសរើសបានតាមលទ្ធភាពហិរញ្ញវត្ថុរបស់ខ្លួន និង គោលនយោបាយចុះថៃ្លសិទ្ធិជាវទឹក ២០% សម្រាប់គ្រួសារមានចំណូលទាបរស់នៅក្នុងសហគមន៍តំបន់ជាយក្រុង។ លើសពីនេះគោលការណ៍ឧបត្ថម្ភធនជូនគ្រួសារមានចំណូលទាបចំនួន ៣០%, ៥០% និង ៧០% ត្រូវបានដាក់ឲ្យ អនុវត្តចាប់ពីឆ្នាំ២០០៥ ដោយមានគណៈកម្មការត្រួតពិនិត្យវាយតមៃ្លស្ថានភាពជាក់ស្តែង ចំពោះគ្រួសារមានចំណូលទាប និង សហការជាមួយអាជ្ញាធរដែនដី។ ដោយពិនិត្យឃើញថា បើទោះបីជាគោលការណ៍ឧបត្ថម្ភធនរហូតដល់ ៧០% ហើយក៏ដោយ នៅតែមានគ្រួសារមួយចំនួនពុំមានលទ្ធភាពបង់រំលស់នូវទឹកប្រាក់ ៣០% ដែលសល់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសម្រេចបនែ្ថមគោលការណ៍ឧបត្ថម្ភធន ១០០% ជូនចំពោះគ្រួសារដែលមានចំណូលទាបខ្លាំង ដោយចាប់អនុវត្តពីខែ កុម្ភៈ ឆ្នាំ២០០៦។
• បំពង់ទឹកដល់ក្នុងផ្ទះ ពុំចាំបាច់ចំណាយកម្លាំង និង ពេលវេលាដើម្បីដឹកជញ្ជូន។
• ទឹកស្អាតធានាដល់សុខភាពអ្នកប្រើប្រាស់។

ដើម្បីសម្រេចបាននូវគោលនយោបាយនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន ៖
• បែបបទនៃការត្រួតពិនិត្យវាយតម្លៃស្ថានភាពគ្រួសារដែលមានចំណូលទាប
• ក្រុមការងារស្រាវជ្រាវរកទីតាំងគ្រួសារដែលមានចំណូលទាប, វាយតម្លៃ-ផ្តល់ពិន្ទុស្ថានភាពមានចំណូលទាប
• ក្រុមឃោសនាផ្សព្វផ្សាយគោលនយោបាយ និង នីតិវិធីផ្តល់បណ្តាញ
• ក្រុមសម្របសម្រួលដាក់ពាក្យសុំសិទ្ធិជាវទឹក និង តបណ្ដាញទឹកស្អាតជូនគ្រួសារមានចំណូលទាប។

លទ្ធផលការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋចំណូលទាបចាប់ពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០២១


គោលការណ៍ឧបត្ថម្ភធន
ឧបត្ថម្ភធន និងរំលស់
សរុប
ឆ្នាំ១២ខែ៣០%៥០%៧០%១០០%
19991010000101
20004740000474
2001213400002,134
2002125700001,257
2003254000002,540
2004280600002,806
2005205900002,059
20062619173213025492,800
2007191244305572131,343
200823953619066912,076
2009331624424142211,272
201011846010807293032,690
2011050828258852726,155
2012151955636561,429
201302312776065251,441
21402504563942471,149
20153146330885887
201601494211325951,198
2017642821613095533
2018018336126120600
201902575603492241,390
202001215682801481,117
20210664002304661,162
202202287052962181,447

ក្រាហ្វិចបង្ហាញពីការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋចំណូលទាបចាប់ពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០២២

ដៃគូរពាណិជ្ជកម្ម