• Home
  • Investment
    • Project Management
    • Bidding
      • Local Bid
      • International Bid
    • Award Contract
      • Local Award Contract
      • International Award Contract
    • Contract
      • Local Contract
      • International Contract
  • Securities Exchange
  • Finance
    • Accounting Principle
    • Annual Report
    • Quarterly Financial Report
    • Semi Annual Report
  • Customer Service
    • House Connection
    • Billing System
    • Water Meter
  • Supply System
    • Production System
    • Distribution System
    • Water Quality
    • Non Revenue Water
  • Social
    • Water Supply for Poor Program
    • Community Development
  • Career
    • Human Resource
    • Training
    • Recruitment
  • About
    • Speech of Director
    • Organization Structure
    • Indicator
    • Vision and Mission
    • History
    • Publication
    • Picture
  • Contact

    របៀបប្រើប្រាស់ស្លឹកម្រុំធ្វើជាឱសថ


    ១. ម្រុំជាដើមឈើទិព្វ អាចធ្វើជាអាហារបំប៉ននិងព្យាបាលជម្ងឺបានជាង ៣០០ប្រភេទ
    តាមការស្រាវជ្រាវដោយ​អ្នកប្រាជ្ញធំៗ​ជាច្រើន នៅលើពិភពលោក នៅទ្វីបអាហ្រ្វិក, អាមេរិក, អាស៊ី និង អឺរ៉ុប បានរកឃើញថា : ម្រុំមានផ្ទុកនូវជីវជាតិ (Vitamins) ជាង ១០០មុខ និង សារជាតិជួយការពាររាងកាយមនុស្ស (Antioxidants) ចំនួន ៤៦មុខ ដែលមាននាទីកាត់បន្ថយភាពជ្រីវជ្រួញ។ ដោយសារគុណភាពនេះ ម្រុំអាចព្យាបាល ជម្ងឺជាង ៣០០ប្រភេទ។ ម្សៅស្លឹកម្រុំ១០០ក្រាម មាន គុណភាពស្មើនឹងជាតិវីតាមីន-សេ នៅក្នុងក្រូច៧ផ្លែ, ជាតិកាល់ស្យូម នៅក្នុងទឹកដោះគោ៤កែវ, ជាតិវីតាមីន-អា នៅក្នុងការ៉ុត៤ផ្លែ និង ជាតិប៉ូតាស្យូម នៅក្នុងចេក៣ផ្លែ។ បច្ចុប្បន្ន ផលិតផលពីដើមម្រុំ ជាពិសេសម្សៅស្លឹកម្រុំ ត្រូវបានដាក់លក់ជាទូទៅនៅពាសពេញ ពិភពលោក ក្នុងតម្លៃប្រមាណ ៤០ ទៅ ៥០ដុល្លា ក្នុងមួយគីឡូក្រាម។ រីឯនៅកម្ពុជាវិញ តម្លៃលក់ជាមធ្យមប្រមាណ ១០ដុល្លា។

    ២. ម្រុំអាចព្យាបាលជម្ងឺជាអាទិ៍ :
    • រោគស្រ្តេស (Stress) តប់ប្រមល់ ខ្វល់ខ្វាយក្នុងអារម្មណ៍ គេងមិនលក់
    • រោគខ្វះឈាមនិងរោគលើសឈាម ធ្វើឱ្យមានចលនាឈាមបានល្អប្រសើរ
    • រោគទឹកនោមផ្អែម ដោយបន្ថយអត្រាជាតិស្ករក្នុងឈាមបានយ៉ាងសក្តិសិទ្ធិ
    • ជម្ងឺថ្លើមគ្រប់ប្រភេទ
    • រោគផ្លូវដង្ហើម ដូចជារលាកច្រមុះ-បំពង់ក, រលាកទងសួត, រោគហឺត ជាដើម។
    • រោគផ្លូវរំលាយអាហារ ដំបៅក្រពះ-ពោះវៀន
    • លាងក្រពះ-ពោះវៀន (ថ្នាំបញ្ចុះ) ក្នុងករណីប្រើប្រាស់លើសកម្រិត (Overdose)
    • សម្រក់ទម្ងន់។

    * សម្គាល់
    (១) ពេលទទួលទានម្សៅម្រុំ ៣-៤ថ្ងៃដំបូង អ្នកខ្លះអាចមានអាការៈវិលមុខ ធីងធោង ងងុយគេង។ នោះគឺជាការធម្មតា សូមព្យាយាមទទួលទានបន្តទៅទៀត។
    (២) ដោយសារវាជាថ្នាំធម្មជាតិ យើងមិនមែនទទួលទានតែមួយពេល ឬមួយថ្ងៃ បានទទួលលទ្ធផលភ្លាមនោះទេ។ សូមទទួលទានឱ្យបានទៀងទាត់យ៉ាងហោចណាស់ចាប់ពី ៣ខែឡើងទៅ ទើបមានប្រសិទ្ធភាពពិតប្រាកដ។


    ៣. វិធីយកម្រុំធ្វើជាឱសថ
    ក- ផ្លែ : ទទួលទានឆៅ ជួយទម្លាក់សត្វល្អិត, ព្យាបាលរោគរាគរូស, ជម្ងឺថ្លើម និង បញ្ហាលំពែង ព្រមទាំងបំបាត់ការឈឺចាប់តាមសន្លាក់ ដោយសារតែវាមានជាតិប្រូតេអ៊ីននិងសរសៃរច្រើន។
    ខ- ស្លឹក : អាចយកទៅស្លរធ្វើជាអាហារបំប៉ន ឬ យកទៅហាលឱ្យស្ងួតសម្រាប់ឆុងធ្វើតែ។ ក្នុងករណីចង់បានជីវជាតិច្រើនជាងនេះ គេយកស្លឹកដែលហាលស្ងួតទៅបុកធ្វើជាម្សៅដែលអាចទទួល ទានបាន ដោយអក ឬ ដោយឆុងជាមួយទឹកក្តៅធ្វើជាតែ រួចផឹក (បើអាចផឹកទាំងកាកបាន ក៏កាន់តែប្រសើរ)។

    ៤. របៀបធ្វើម្សៅស្លឹកម្រុំ
    • កាត់មែក និង លួសយកតែស្លឹក
    • លាងសំអាត និង សំដិលក្នុងម្លប់ រយៈពេល១៥នាទី
    • ច្បូតយកស្លឹកចេញពីទង
    • ហាលស្លឹកទាំងនោះក្នុងម្លប់ ឱ្យមានភាពស្រួយខ្ញោក (២ ទៅ ៣ថ្ងៃ)
    • បុកស្លឹកដែលហាលស្ងួតទាំងនោះ ដើម្បីធ្វើជាម្សៅម្រុំ
    • រែងយកកំទេចកំទីឬកាកធំៗចេញពីម្សៅដែលបុករួច
    • ច្រកថង់ឬក្រឡ ហើយរក្សាទុកក្នុងទីកន្លែងងងឹត។

    ៥. កម្រិតប្រើប្រាស់ម្រុំជាមធ្យម (តាមធម្មតា)
    • ក្មេងខ្វះជីវជាតិ មានរាងកាយស្គមស្គាំង ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៣ដង។
    • អ្នកទើបងើបពីឈឺ មានសុខភាពទន់ខ្សោយ ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ២ដង។
    • ស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំបៅដោះកូន ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៦ដង។
    • អ្នកមានសុខភាពល្អហើយ ប៉ុន្តែចង់ថែទាំសុខភាពឱ្យបានល្អប្រសើរ ត្រូវញ៉ាំម្សៅម្រុំ ០១ ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ១ដង។

    ៦. របៀបដាំដើមម្រុំ
    • យកគ្រាប់ពូជទៅវេចខ្ចប់នឹងក្រណាត់ឬក្រមា ហើយជ្រលក់ក្នុងទឹក រួចស្រង់ចេញទុកចោលរយៈពេល ១យប់។
    • បន្ទាប់មក យកគ្រាប់ពូជទៅកប់ក្នុងកន្ទោង ជម្រៅរាក់ជាងមួយថ្នាំងដៃ។ ក្នុងចន្លោះ២សប្តាហ៍ គ្រាប់ពូជចាប់ផ្តើមចេញពន្លក។
    • ទុកចោលឱ្យវាលូតលាស់រហូតដល់កំពស់ពី ១០ ទៅ ១៥សង់ទីម៉ែត្រ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ។
    • យកកូនដើមម្រុំនោះទៅដាំនៅលើដីដែលមិនរលាំទឹក ដោយក្នុងរណ្តៅត្រូវដាក់ជីកំប៉ុស្តផង។
    • បើការដាក់ជីនិងថែរក្សាបានល្អ យើងអាចយកស្លឹកមកប្រើប្រាស់ក្នុងរយៈពេលប្រមាណជា ៣ខែ តែប៉ុណ្ណោះ។

    • News
    • Publication
    • Public Health
    • E-Payment
  • Call Center (24/7)
    +855 023-724-046

    +855 023-430-541



    • Admin@ppwsa.com.kh
  • MAP OF PPWSA
  • BUSINESS PARTNER
    • ACLEDA Bank Plc.
    • Mobitel
    • FTB
                                         

© 2013 Phnom Penh Water Supply Authority