ការសម្រេចរៀបចំមហាសន្និបាតភាគហ៊ុនិករបស់ រ.ទ.ស.ភ

អនុឡោមតាមសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាភិបាល អាណត្តិទី៩ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ រ.ទ.ស.ភ នឹងរៀបចំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ លើកទី១៤ នៅថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០នាទីព្រឹក នៅទីស្នាក់ការ រ.ទ.ស.ភ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានរបៀបវារៈដូចខាងក្រោម៖ - បទបង្ហាញស្តីពី របាយការណ៍លទ្ធផលអាជីវកម្ម ឆ្នាំ២០២៥ - បទបង្ហាញស្តីពី ទិសដៅអាជីវកម្ម ឆ្នាំ២០២៦ - បោះឆ្នោតអនុម័តបែងចែកភាគលាភជូនភាគហ៊ុនិក - បោះឆ្នោតអនុម័តលាភការរបស់ក្រុមប្រឹក្សាភិបាល












ដៃគូរពាណិជ្ជកម្ម