របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ក្នុងត្រីមាសទី១ ឆ្នំា២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨២.៦២៦.២៤១.០០០រៀល ថយចុះចំនួន ២៤.១៨៥.២៧២.០០០រៀល ឬ ២២,៦៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៤.៨៥១.៩៩៥.០០០រៀល ថយចុះចំនួន ២៧.២៤០.៤៣៤.០០០រៀល ឬ ៥២,២៩% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៤។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៣២២.៥៣៧.៦៨៦.០០០រៀល កើនឡើងចំនួន ៤៣.៣៧២.៤០៥.០០០រៀល ឬ ១,៣២% និងមូលធនសរុបមានចំនួន ១.៣៨៩.៩២៤.៦០៨.០០០រៀល កើនឡើងចំនួន ២៤.៨៥១.៩៩៥.០០០រៀល ឬ ១,៨២%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖| ១. អនុបាតសន្ទនីយភាព | ||
| ១.១ | អនុបាតចរន្ត | ០,២៩ ដង |
| ១.២ | អនុបាតចរន្តលឿន | ០,១៨ ដង |
| ២. អនុបាតចំណេញភាព | ||
| ២.១ | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៧៥ % |
| ២.២ | អនុបាតចំណេញធៀបនឹងមូលធន | ១,៨០ % |
| ២.៣ | អនុបាតគម្លាតចំណេញដុល | ២៩,១៧ % |
| ២.៤ | អនុបាតគម្លាតចំណេញភាព | ៣០,០៨ % |
| ២.៥ | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៨៥,៧៤ រៀល |
| ៣. អនុបាតលទ្ធភាពសងការប្រាក់ | ៣,៨៤ ដង | |
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៩.៩៤៦.៤៥០ម៣ តបណ្តាញជូនអតិថិជនចំនួន ៨.០០០ បណ្តាញ និងលក់ទឹកឱ្យបាន ៦២.៦៥៣.៥០០ម៣ ព្រមទាំងគ្រោងរកចំណូលសរុបឱ្យបានចំនួន ១០០.០៨៩.៥៦០.០០០រៀល និងគ្រោងចំណាយសរុបចំនួន ៩៥.៥៣២.៧១៤.០០០រៀល។
ភាសាអង់គ្លេស