ការពន្យារពេលផ្តល់របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជន ទាំងអស់ជ្រាបថារបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដែល រ.ទ.ស.ភ ត្រូវផ្តល់ជូននិយ័តករមូលបត្រកម្ពុជា (ន.ម.ក) យ៉ាងយូរត្រឹម​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នឹងត្រូវពន្យារពេលរហូតដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយសារ របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ រ.ទ.ស.ភ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ដែលជាហេតុនាំឱ្យ របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ រ.ទ.ស.ភ ពុំអាចរៀបចំ និងផ្តល់ជូន ន.ម.ក បាន​ទាន់ពេលវេលា ស្របតាមប្រកាសលេខ ០០៧/១៨ គ.ម.ក/ប្រ.ក។










ដៃគូរពាណិជ្ជកម្ម