របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣

              ក្នុងត្រីមាសទី៤ ឆ្នំា២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១០៤.៨៩២.៥៣១.០០០រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២២ ចំនួន ១២.៦២៦.០៦៦.០០០រៀល ឬ ១៣,៦៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៥.១៩៤.០៨៤.០០០រៀល កើនឡើងចំនួន ១៣.១០៣.៤៧៩.០០០រៀល ឬ ៥៩,៣២% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២២។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៩២.០៥៤.៣៦៥.០០០រៀល កើនឡើងចំនួន ៤៤.៧៧០.៥០៩.០០០រៀល ឬ ១២,៨៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២៦.៦០៩.៥៨២.០០០រៀល កើនឡើងចំនួន ១៨.៤២៣.៧១៧.០០០រៀល ឬ ១៧,០៣% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២៣ នេះដែរទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.១៥៩.០៦០.៣២៣.០០០រៀល កើនឡើងចំនួន ៤៧៤.៩២៤.៤៤៨.០០០រៀល ឬ ១៧,៦៩% និងមូលធនសរុបមានចំនួន ១.៣៩៤.៥១៧.៤៧១.០០០រៀល កើនឡើងចំនួន ១២២.៣០៤.៤២៤.០០០រៀល ឬ ៩,៦១%។

អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១. អនុបាតសន្ទនីយភាព
     ១.១ អនុបាតចរន្ត២,៦៧ ដង
     ១.២ អនុបាតចរន្តលឿន១,៤៥ ដង
២. អនុបាតចំណេញភាព
     ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម១,១៤ %
     ២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៥៦ %
     ២.៣ អនុបាតគម្លាតចំណេញដុល៣៧,៣៩ %
     ២.៤ អនុបាតគម្លាតចំណេញភាព៣៣,៥៥ %
     ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៤០៤,៦៥ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់៤៤,៩៨ ដង

សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាតចំនួន ៧៥.២០៦.៩៥០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកស្អាតបន្ថែម ១៤៧.១០០ម៉ែត្រ និងគ្រោងចំណូលសរុបចំនួន ១១១.៦៩៨.៨៤៥.០០០រៀល និងចំណាយសរុបចំនួន ៦៧.១០៧.៩១៦.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

រ.ទ.ស.ភ សូមបកស្រាយចំពោះការចាត់ថ្នាក់ឡើងវិញនៃចំណេញពីការប្តូររូបិយប័ណ្ណសុទ្ធដែលនាំឱ្យមានការប្រែប្រួលក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ដូចខាងក្រោម៖
នៅក្នុងត្រីមាសនេះ (ត្រីមាសទី៤ ឆ្នាំ២០២៣) ចំណេញមិនពិតពីការប្តូររូបិយប័ណ្ណបរទេស និងខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេសពីកម្ចី ត្រូវបានដកចេញពីការបង្ហាញក្នុងចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុរៀងគ្នា ហើយត្រូវបានបង្ហាញជា "ចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណបរទេស - សុទ្ធ" ក្នុងរបាយការណ៍ចំណេញ ឬខាតវិញ ដែលខុសគ្នាពីការបង្ហាញក្នុងរបាយការណ៍ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ដែលចំណេញ និងខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេសទាំងនោះ ត្រូវបានបង្ហាញនៅក្នុងចំណូលហិរញ្ញវត្ថុ និងចំណាយហិរញ្ញវត្ថុរៀងគ្នា។ ដូច្នេះ ក្នុងគោលបំណងក្នុងការប្រៀបធៀប ចំណេញ ឬខាតមិនពិតពីការប្តូររូបិយប័ណ្ណបរទេស ត្រូវបានកែតម្រូវ ដោយបង្ហាញក្នុងចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណបរទេស - សុទ្ធវិញ ដើម្បីអោយការបង្ហាញស្របទៅតាមគ្រាបច្ចុប្បន្ន។ ការផ្លាស់ប្តូរក្នុងការបង្ហាញ គឺដើម្បីអនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS23)៖ ចំណាយកម្ចី ដែលធ្វើអោយមានការផ្លាស់ប្តូរតួលេខប្រៀបធៀបដែលបានបង្ហាញរួចហើយ ដូចដែលបានបង្ហាញក្នុងកំណត់សំគាល់លេខ ១៨ ក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលកន្លងមក។ ព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេលត្រីមាសទី៤ ឆ្នាំ២០២២ នឹងមិនត្រូវធ្វើការបោះផ្សាយសារជាថ្មីទេ ដោយសារតែចំនួនទាំងនោះ ត្រូវបានចាត់ទុកថា មិនមានភាពជាសារវន្ត។

សូមអានរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៣ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៣(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៣(ភាសាអង់គ្លេស)











ដៃគូរពាណិជ្ជកម្ម