សេចក្តីប្រកាសព័ត៌មានស្តីពីការតែងតាំង និងផ្ដល់ឋានៈជូនឯកឧត្ដមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



      រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជនទាំងអស់ជ្រាបថា យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៤៨៥ ដែលបានឡាយព្រះហស្តលេខាដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជូនឯកឧត្ដម ឡុង ណារ៉ូ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានឋានៈស្មើអនុរដ្ឋលេខាធិការ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។












ដៃគូរពាណិជ្ជកម្ម