ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតទឹកស្អាតថ្មី បាក់ខែង ជំហាន១ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



      រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានកិត្តិយសសូមជម្រាបជូនវិនិយោគិន និងសាធារណជនទាំងអស់ជ្រាបថា នាថ្ងៃចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតថ្មី បាក់ខែង ជំហាន១ ដែលជាសមិទ្ធិផលដ៏ត្រចះត្រចង់មួយរបស់ រ.ទ.ស.ភ លាតសន្ធឹងលើផ្ទៃដី ១៥ហិកតា មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ១៩៥.០០០ម៣/ថ្ងៃ ដោយប្រើប្រាស់ប្រភពទឹកទន្លេមេគង្គលើក្នុងការផលិត ដែលមានទីតាំងនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។












ដៃគូរពាណិជ្ជកម្ម