សេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលរបៀបចូលរួម និងនីតិវិធីនៃការបោះឆ្នោតមហាសន្និបាតភាគហ៊ុនិកលើកទី១០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

        រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនជ្រាបថា រ.ទ.ស.ភ បានពិនិត្យ កែសម្រួលលើរបៀបចូលរួម និងនីតិវិធីនៃការបោះឆ្នោត ក្នុងឧបសម្ព័ន្ធ១ នៃឯកសារសម្រាប់ចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០ ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដោយសារអសង្គតិភាពរវាងរបៀបចូលរួម នីតិវិធីបោះឆ្នោត និងគោលការណ៍ណែនាំស្តីពីមហាសន្និបាតភាគហ៊ុនិកសម្រាប់បុគ្គលចុះបញ្ជីលក់មូលបត្រ ដូចមានលម្អិតក្នុងឯកសារភ្ជាប់ជូន ដែលបានកែសម្រួលនូវចំណុចដូចខាងក្រោម៖

• ខ. ការចូលរួមប្រជុំមហាសន្និបាតភាគហ៊ុនិក និង គ. ការបោះឆ្នោត នៃរបៀបចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០
• ២) នីតិវិធីបោះឆ្នោត និង ៤) ឯកសារយោងពាក់ព័ន្ធ នៃនីតិវិធីនៃការបោះឆ្នោតមហាសន្និបាតភាគហ៊ុនិកលើកទី១០។
រ.ទ.ស.ភ សូមបញ្ជាក់បន្ថែមជូនភាគហ៊ុនិកជ្រាបថា ភាគហ៊ុនិកមានសិទ្ធិចូលរួមបោះឆ្នោតបាន លុះត្រាតែ៖
> បានបញ្ជាក់ការចូលរួមជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់របស់ រ.ទ.ស.ភ និង
> បានចុះឈ្មោះចូលរួមមហាសន្និបាតភាគហ៊ុនិកលើកទី១០ តាមកម្មវិធីកំណត់ដូចមានក្នុងរបៀបវារៈ (ចាប់ពីម៉ោង៨:០០ ដល់ម៉ោង ៩:០០ព្រឹក)។ ក្នុងករណីមិនបានចុះឈ្មោះទាន់ពេលតាមពេលវេលាកំណត់នេះទេ ភាគហ៊ុនិកអាចចូលរួមមហាសន្និបាត ប៉ុន្តែមិនមានសិទ្ធិក្នុងការបោះឆ្នោតឡើយ។

សូមអានព័ត៌មានទាំងស្រុងដោយទាញយកឯកសារ (Download) ខាងក្រោមនេះ
ការកែសម្រួលរបៀបចូលរួម និងនីតិវិធីនៃការបោះឆ្នោតមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ភាសាខ្មែរ)
ការកែសម្រួលរបៀបចូលរួម និងនីតិវិធីនៃការបោះឆ្នោតមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ភាសាអង់គ្លេស)

















ដៃគូរពាណិជ្ជកម្ម