របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៤ និងព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ដែលបានពិនិត្យឡើងវិញដោយសវនករឯករាជ្យ

ក្នុងត្រីមាសទី១ ឆ្នំា២០១៤ រ.ទ.ស.ភ. មានចំណូលសរុបចំនួន ៣៤.២៥៧.៧៣៣.០០០ រៀល ថយចុះ ជាងត្រីមាសទី១ ឆ្នំា២០១៣ ចំនួន ១៤,១៤% និងចំណេញក្នុងការិយបរិច្ឆេទសរុបចំនួន ៥.៣៤៨.៨៣៨.០០០ រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០១៣ ចំនួន ៦២,៥១%។ នៅចុងការិយបរិច្ឆេទនេះដែរ ទ្រព្យសកម្មសរុបបានកើនឡើងរហូតដល់ ១.១១០.៥៤៦.១៣០.០០០ រៀល និងមូលធនសរុប មានចំនួន ៦៩៥.៧៦៩.៥៥៥.០០០ រៀល។

សូចនករសំខាន់ៗប្រចំាត្រីមាសទី១ ឆ្នាំ២០១៤ មានដូចខាងក្រោម៖

១- ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន៦១,៥០ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ០,៧៧%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម០,៤៨%
៤- អនុបាតចរន្ត៤,៧២ ដង
៥- អត្រាអនុបាតចរន្តលឿន ៤,០៩ ដង
៦- អនុបាតជុំបង្វិលទ្រព្យសកម្ម ០,០៣ ដង
7- ថ្លៃដើមមធ្យម ៩៤៤,៤៣ រៀល/ម៣
8- ថ្លៃលក់ទឹកមធ្យម ៩៨១,១១ រៀល/ម៣
9- សន្ទស្សន៍និយោជិត ធៀបអតិថិជន (នាក់/១០០០ អតិថិជន)២,៨៣

ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ.សង្ឃឹមថានឹងទទួលបានប្រាក់ចំណេញមិនតិចជាង៩.៧៤៩ លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។

មូលហេតុនៃការថយចុះនៃចំណូល និងចំណេញ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៤ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៣ ដូចខាងក្រោម៖
១- ការថយចុះចំណូលលក់ទឹក៖
     ១.១- កត្តាអាកាសធាតុ៖ រដូវរងារនៅដើមឆ្នាំ២០១៤ បានអូសបន្លាយពេលយូរជាងឆ្នាំ២០១៣ ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹករបស់អតិថិជនប្រភេទជីវភាព ក្នុងត្រីមាសទី១ ឆ្នាំ២០១៤ មានការថយចុះជាង ត្រីមាសទី១ ឆ្នាំ២០១៣។
     ១.២- កត្តាស្ថានភាពនយោបាយ៖ សភាពការណ៍បន្ទាប់ពីការបោះឆ្នោតបង្កឱ្យមានបាតុកម្ម ជាពិសេសនៅតំបន់ចោមចៅ ដែលបណ្តាលឱ្យរោងចក្រកាត់ដេរ និងការប្រកបរបរអាជីវកម្មមួយចំនួននៅជុំវិញតំបន់នោះ ត្រូវបានផ្អាកដំណើរការ និងអូសបន្លាយពេលយូរ។ សភាពការណ៍នេះបានធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកនៅតំបន់ចោមចៅក្នុងត្រីមាសទី១ ឆ្នាំ២០១៤ មានការថយចុះជាងត្រីមាសទី១ ឆ្នាំ២០១៣។
២- ការថយចុះចំណូលពីសេវាសាងសង់៖ ចំណូលពីសេវាសាងសង់ថយចុះដោយសារ រ.ទ.ស.ភ. បានអនុវត្តបញ្ចប់គម្រោង "ផ្លាស់ប្តូរ និងពង្រីកប្រព័ន្ធចែកចាយទឹក ក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់" នៅក្នុងឆ្នាំ២០១៣។
៣- ការកើនចំណាយរំលស់ទ្រព្យសកម្មរូបី និងអរូបី៖ កើនឡើងជាចម្បងលើការរំលស់រោងចក្រនិរោធន៍ (ជំហាន១) និងថាមពលអគ្គីសនីដើរដោយព្រះអាទិត្យ។
៤- ការខាតលើអត្រាប្តូរប្រាក់៖ ខាតជាចម្បងលើការប្តូររូបិយប័ណ្ណនៃប្រាក់កម្ចីពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៤ ទាំងស្រុង ដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 1st Quarterly Financial Report 2014 (Khmer Version)
PPWSA 1st Quarterly Financial Information 2014 (English Version)

















ដៃគូរពាណិជ្ជកម្ម