ខ្មែរ    អង់គ្លេស

 


ការតបណ្តាញចូលផ្ទះ

ប្រជាពលរដ្ឋដែលចង់តបណ្តាញទឹកដែលមានស្រាប់នៅក្បែរផ្ទះរបស់គាត់ គឺត្រូវបំពេញបែបបទ និងបញ្ជូន​មកជា​មួយ​ឯកសារផ្សេងៗ ដែល​​ជា​តំរូវ​ភ្ជាប់មកជាមួយ​មកកាន់​ការិយាល័យ​បណ្តាញ​ចូល​ផ្ទះ​របស់ រ.ទ.ស.ភ។ យ៉ាងណាក៏ដោយ ប្រសិន​បើគ្មាន​បំពង់​ទឹក​ក្នុង​តំបន់​នោះ ប្រជាពលរដ្ឋត្រូវស្នើរសុំដាក់បំពង់ផ្គត់ផ្គង់ទឹក។

នៅលើបង្កាន់ដៃនៃការស្នើរសុំអោយ រ.ទ.ស.ភ ដាក់បំពង់ផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ដែលគ្មានបំពង់ទឹក ការិយាល័យ​តបណ្តាញ​ចូលផ្ទះ​សហការ​ជាមួយនិងការិយាល័យរៀបចំ ចុះទៅមើល​ទីតាំងដើម្បីវាយតំលៃសំភារៈក្នុងការដាក់បំពង់ទឹកក្នុងតំបន់នោះ។ ប្រសិនបើអាច​ដាក់បំពង់​បាន យើង​នឹងធ្វើការ​ដាក់​បំពង់​នៅ​តំបន់នោះ។ តែប្រសិនបើមិនអាចដាក់បាន នោះអ្នកស្នើរសុំ​នឹងទទួល​បាន​ការ​ឆ្លើយ​តប​ហេតុផល​លំអិត​សំរាប់​ការ​សំរេចចិត្តមិនដាក់បំពង់ទឹកនៅតំបន់នោះ។ ក្រោយពីការដាក់បំពង់ទឹករួច រ.ទ.ស.ភ នឹងរៀប​ចំ​ការ​ប្រជុំ​ប្រជាពលរដ្ឋ​ក្នុង​ទីតាំងនោះ ដើម្បី​ផ្តល់ព័តិមានការផ្គត់ផ្គង់ទឹកដូចមានខាងក្រោម៖

• ផលិតទឹក និងគុណភាព
• និិត្តិវិធីក្នុងការតបណ្តាញទឹក
• គោលការណ៍ រ.ទ.ស.ភ ក្នុងការជួយប្រជាពលរដ្ឋក្រីក្រក្នុងការតបណ្តាញទឹក
• សិទ្ធិ និងការទទួលខុសត្រូវពាក់ព័ន្ធនឹងបណ្តាញទឹក
• ថ្លៃទឹក និងវិក្កយបត្រ
• ព័តិមានទូទៅសំរាប់អតិថិជន

ក្នុងពេលជាមូយគ្នានោះប្រជាពលរដ្ឋត្រូវបានផ្តល់បែបបទស្នើរសុំ និងការណែនាំនូវរបៀបបំពេញបែបបទ។
ក្នុងរយះពេល៣ថ្ងៃក្រោយពីទទួលបានបង្កាន់ដៃបង់ថ្លៃតបណ្តាញរួចមក នាឡិកាទឹកនិងត្រូវបានតភ្ជាប់ដោយក្រុមជាងដែលជាបុគ្គលិក រ.ទ.ស.ភ ដែលបានផ្តល់នូវរបាយការណ៍នៃការតបណ្តាញរបស់អតិថិជន។

រយះពេល៣ថ្ងៃការងារនៃការតបណ្តាញទឹក ទិន្ន័យរបស់អតិថិជនគឺត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធ NAVISION ដើម្បីធ្វើវិក្កយបត្រ។ រាល់ព័ត៌មានរបស់អតិថិជន គឺត្រូវបានកត់ត្រាទុកជាប្រចាំថ្ងៃ និងជាប្រចាំសប្តាហ៍ជាមូលដ្ឋានដើម្បីប្រាកដថាព័ត៌មានមានសុវត្ថិភាព។

o បែបបទស្នើរសុំតបណ្តាញសំរាប់អតិថិជនជីវភាពទូទៅ (នាឡិកាពី ១៥មម ទៅ ៤០មម) (ទាញយកឯកសារ)
o បែបបទស្នើរសុំតបណ្តាញសំរាប់អតិថិជនដែលមានជីវភាពខ្វះខាត (ទាញយកឯកសារ)