ខ្មែរ    អង់គ្លេស

 
សេវាអតិថិជន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានអតិថិជនប្រមាណ 359,390 បណ្តាញក្នុងឆ្នាំ 2018 ហើយបណ្តាញបំពាក់ដោយនាឡិកាស្ទង់ថ្នាក់ C ចំពោះនាឡិកាដែលមានទំហំចាប់ពី ១៥ម.ម ដល់ ៤០ ម.ម និងដោយនាឡិកាស្ទង់ថ្នាក់ B ចំពោះនាឡិកាដែលមានទំហំចាប់ពី ៨០ម.ម ឡើងទៅ។ នាឡិកាទាំងនោះសុទ្ធតែត្រូវបានត្រួតពិនិត្យសុក្រិត្យភាពជារៀងរាល់ឆ្នាំ។ បើសិននាឡិកាខូចដោយកត្តាសត្យានុម័ត រ.ទ.ស.ភ នឹងដោះដូរនាឡិកាថ្មីជូនដោយឥតគិតថ្លៃ ប៉ុន្តែបើអតិថិជន​ជា​អ្នក​បង្ក​ធ្វើឲ្យ​នាឡិកា​ខូច អតិថិជនត្រូវចេញសងថ្លៃនាឡិកា​តាម​ការ​កំណត់​របស់ រ.ទ.ស.ភ។

អតិថិនត្រូវបានចាត់ថ្នាក់ជា ៦ប្រភេទ យោងទៅតាមទិន្ន័យវិក្កយបត្របច្ចុប្បន្នដែលបានបង្ហាញក្នុងតារាងខាងក្រោម:


ឆ្នាំ

ជីវភាព

អាជិវកម្ម

ស្ថាប័នរដ្ឋ

អង្គភាពស្វយ័ត

អ្នកលក់ទឹកបន្ត

តំណាងចែកចាយទឹក
2004  105,981  14,947  559  0  17  18  
2005  121,426  16,175  614  0  34  17  
2006  132,287  18,738  635  0  47  17  
2007  140,728  20,690  659  0  54  20  
2008  152,972  24,486  693  0  36  13  
2009  161,545  28,791  718  0  28  10  
2010  169,700  32,447  741  0  20  21  
2011  183,694  34,983  782  0  18  21  
2012  195,261  39,033  797  0  17  20  
2013  219,955  43,850  775  0  13  20  
2014  225,735  44,258  785  0  14  20  
2015  232,332  51,256  796  0  13  24  
2016  251,067  54,228  655  0  11  22  
2017  271,317  55,891  655  0  8  20  
2018  299,870  58,814  664  0  7  35  

រ.ទ.ស.ភ បែងចែកអ្នកលក់ទឹកបន្តជា២ប្រភេទ គឺ អាជីវករលក់ទឹក និងតំណាងចែកចាយទឹក។ ប្រភេទ 1(ប្រភេទ៥) គឺអតិថិជនបានភ្ជាប់អាជីវកម្មចែកចាយទឹកស្អាតទៅកាន់អ្នកប្រើប្រាស់ដទៃទៀត។ ប្រភេទនេះអតិថិជនគិតលុយតំលៃអាជីវកម្ម។ ប្រភេទទី២(ប្រភេទ៦) គឺតំណាងសហគមន៍ រឺក៏ប្រជាពលរដ្ឋនៅក្នុងតំបន់ដែល រ.ទ.ស.ភ មិនអាចដំណើរការបាន។ តំណាងទាំងនោះយល់ព្រមអោយ រ.ទ.ស.ភ ដោយផ្ទាល់ និងចែកចាយទឹកទៅកាន់សហគមន៍ និងប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ហើយគោលបំណងចម្បងមិនមែនផលចំនេញនោះទេ។ អ្នកចែកចាយទឹកទាំងនោះគឺត្រូវបានគិតថ្លៃតាមតំលៃដែលរដ្ឋាភិបាលកំណត់។

តារាងថ្លៃទឹក

បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចែកថ្លៃទឹកជាបីប្រភេទគឺ ជីវភាព អាជីវកម្ម និងស្ថាប័នរដ្ឋ។ ថ្លៃទឹកលក់កើនឡើងជាលំដាប់ទៅតាមការប្រើប្រាស់ទឹក និងខុសគ្នាទៅតាមប្រភេទអតិថិជន។ ថ្លៃទឹកមានសង្ខេបក្នុងតារាងខាងក្រោម៖


ប្រភេទអតិថិជន បរិមាណទឹកប្រើប្រាស់ក្នុង១ខែតំលៃ m³

   ជីវភាព

      - ពី 0ម³ ដល់ 07ម³

      - ពី 08ម³ ដល់ 15ម³

      - ពី 16ម³ ដល់ 50ម³

      - លើសពី 50ម³

      550 រៀល

      770 រៀល

      1.010 រៀល

      1.270 រៀល

   ស្ថាប័នរដ្ឋបាលសាធារណៈ
         មិនគិតពីបរិមាណទឹក      1.030 រៀល

   អាជីវកម្ម
   

      - ពី 0ម³    ដល់ 100ម³

      - ពី 101ម³ ដល់ 200ម³

      - ពី 201ម³ ដល់ 500ម³

      - លើសពី 500ម³

      950 រៀល

      1.150 រៀល

      1.350 រៀល

      1.450 រៀល