ខ្មែរ    អង់គ្លេស

 
ប្រព័ន្ធវិក្កយបត្រ

វិក្កយបត្រទឹកត្រូវបានបោះពុម្ពរៀងរាល់២ខែម្តង ដោយផ្អែកទៅលើការអានឡិកាទឹក និងចេញវិក្កយបត្រ១ថ្ងៃក្រោយពីការអានលេខ។ ដំណើរការប្រមូលវិក្កយបត្ររូមទាំងអតិថិជនដែលមិនបានបង់ថ្លៃទឹកទាន់ពេលវេលា(១៥ថ្ងៃក្រោយពីថ្ងៃចេញវិក្កយបត្រ)នឹងជូនដំណឹង​ដោយ​លិខិតផ្លូវការរបស់ រ.ទ.ស.ភ ដែលអតិថិជនត្រូវមកបង់ថ្លៃវិក្កយបត្រទឹកក្នុងរយះពេល៣ថ្ងៃការងារក្រោយពីថ្ងៃជូនដំណឹង។ ប្រសិនបើអតិថិជនមិន​បាន​ធ្វើតាម​​លក្ខខណ​នៅក្នុងលិខិតទេ រ.ទ.ស.ភ នឹងផ្អាកការប្រើប្រាស់ទឹកជាបណ្តោះអាសន្នដោយ Seal វាល់។ តារាងខាងក្រោមបង្ហាញព័ត៌មានអំពីការផ្អាកការផ្គត់ផ្គង់ទឹក និងការតបណ្តាញឡើងវិញក្នុងឆ្នាំ២០១៣:

ល.រ.បរិយាយចំនួន
1ការផ្អាកការផ្គត់ផ្គង់ទឹក3,182
2ការតបណ្តាញទឹកឡើងវិញ2,149
3ភាគរយនៃការតបណ្តាញឡើងវិញនៃបណ្តាញដែលបានផ្អាកបណ្តោះអាសន្ន67.54%

បញ្ហាបង់ថ្លៃទឹកគឺត្រូវបានដោះស្រាយប្រមាណ ៧០% នៃអតិថិជនដែលមិនបានបង់ថ្លៃទឹកទាន់ពេលវេលា។ ការផ្គត់ផ្គង់ទឹករបស់អតិថិជន ដែលត្រូវផ្អាកបណ្តោះអាសន្ន បានតភ្ជាប់ឡើងវិញក្រោយពី រ.ទ.ស.ភ ទទួលបានទឹកប្រាក់ដែលមិនទាន់ទូទាត់សងនោះ បូកបន្ថែម​ការ​ផាក​ពិន័យ ១% ក្នុង១ថ្ងៃទៅលើទឹកប្រាក់ដែលមិនទាន់សង និងថ្លៃតបណ្តាញឡើងវិញ ៦០,០០០រៀល ក្នុងការបើកវ៉ាន រឺក៏ ១០០,០០០រៀល ក្នុងករណីផ្អាកបណ្តាញបណ្តោះអាសន្ន។ សំរាប់អតិថិជន ៣០% ដែលមិនបានបង់ថ្លៃទឹកទាន់ពេលវេលា បណ្តាញទឹក​របស់ពួក​គាត់​ត្រូវ​បាន​កាត់​ផ្តាច់ជាផ្លូវការ។ ដើម្បីតបណ្តាញទឹកប្រើប្រាស់ឡើងវិញ ពួកគាត់តំរូវអោយបង់សងថ្លៃវិក្កយបត្រ ហើយបន្ថែមការផាកពិន័យ ១% ក្នុង១ថ្ងៃទៅលើទឹកប្រាក់ដែលត្រូវសង និងថ្លៃតបណ្តាញទឹក។

អតិថិជនត្រូវបង់ថ្លៃទឹក:
• បង់ជាសាច់ប្រាក់ដល់បេឡាករនៅទីស្នាក់ការ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
• តាមរយះបញ្ជរទាំង៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
• តាមរយះធនាគារដោយស៊ែក រឺក៏ទូទាត់ដោយផ្ទាល់តាមរយះ ACLEDA Unity
• តាមរយះការជ្រើសរើសម៉ាស៊ីន ATM រឺក៏ EFTPOS
• តាមរយះទូរស័ព្ទចល័ត

ជាលទ្ធផលនៃប្រទេសកម្ពុជាដែលមានសាច់ប្រាក់ពឹងផ្អែកលើសេដ្ឋកិច្ច មិនសូវមានអ្នកទូទាត់ថ្លៃទឹកតាមរយះប្រព័ន្ធធនាគារច្រើននោះទេ រួមទាំងប្រព័ន្ធទូរស័ព្ទផងដែ។ ការទូទាត់តាមរយះប្រព័ន្ធធនាគារមានជាមធ្យម១០០ប្រតិបត្តិការក្នុង១ថ្ងៃ។
រ.ទ.ស.ភ មានអ្នកប្រមូលវិក្កយបត្រ ដែលបានទូទាត់

How to calculate bill [PDF]
How to calculate water quantity during water meter error?
Calculating water quantity during lost water meter.
Interruption water supply and re-connection.