របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ក្នុងត្រីមាសទី៣ ឆ្នំា២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩២.៥៣០.៦៨៨.០០០រៀល កើនឡើងចំនួន ៤.២៥៤.៦៣៦.០០០រៀល ឬ ៤,៨២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០.៣៤៦.១១៥.០០០រៀល ថយចុះចំនួន ១.២០៤.៧៥៧.០០០រៀល ឬ ៥,៥៩% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២៤។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៦២.៦៩៦.៣៤៧.០០០រៀល ថយចុះចំនួន ២៣.៩៣៩.២៦៥.០០០រៀល ឬ ៨,៣៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦១.៧៧០.៣៦០.០០០រៀល ថយចុះចំនួន ១៤.២៩៨.៨៦៩.០០០រៀល ឬ ១៨,៨០% បើធៀបទៅនឹង រយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ៣.៤៥៧.៨០៧.៧០៦.០០០រៀល កើនឡើងចំនួន ១៧៨.៦៤២.៤២៥.០០០រៀល ឬ ៥,៤៥% និងមូលធនសរុបចំនួន ១.៤៣៨.១១៩.៧៥៩.០០០រៀល កើនឡើងចំនួន ៧៣.០៤៧.១៤៦.០០០រៀល ឬ ៥,៣៥%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖| ១. អនុបាតសន្ទនីយភាព | ||
| ១.១ | អនុបាតចរន្ត | ០,២៨ ដង |
| ១.២ | អនុបាតចរន្តលឿន | ០,២០ ដង |
| ២. អនុបាតចំណេញភាព | ||
| ២.១ | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៦០ % |
| ២.២ | អនុបាតចំណេញធៀបនឹងមូលធន | ១,៤៣ % |
| ២.៣ | អនុបាតគម្លាតចំណេញដុល | ៣០,៣៣ % |
| ២.៤ | អនុបាតគម្លាតចំណេញភាព | ២១,៩៩ % |
| ២.៥ | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២៣៣,៩៤ រៀល |
| ៣. អនុបាតលទ្ធភាពសងការប្រាក់ | ៥,៨៨ ដង | |
ភាសាអង់គ្លេស