របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ក្នុងត្រីមាសទី២ ឆ្នំា២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៧.៧១៦.០៧៥.០០០រៀល ថយចុះចំនួន ៤.៨៨២.៦៤៣.០០០រៀល ស្មើនឹង ៥,២៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦.៥៧២.២៥០.០០០រៀល កើនឡើងចំនួន ១៤.១៤៦.៣២២.០០០រៀល ស្មើនឹង ៥៨៣,១៣% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២៤។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៧០.៣៤២.៣១៦.០០០រៀល ថយចុះចំនួន ២៨.៨៨៩.៤៤១.០០០រៀល ស្មើនឹង ១៤,៥០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤១.៤២៤.២៤៥.០០០រៀល ថយចុះចំនួន ១៣.០៩៤.១១២.០០០រៀល ស្មើនឹង ២៤,០២% បើធៀបទៅនឹង រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន៣.៣៧១.៧២៣.២៨៥.០០០រៀល កើនឡើងចំនួន ៩២.៥៥៨.០០៤.០០០រៀល ស្មើនឹង ២,៨២% និងមូលធនសរុបមានចំនួន ១.៤០១.៩៣០.៧៦៧.០០០រៀល កើនឡើងចំនួន ៣៦.៨៥៨.១៥៤.០០០រៀល ស្មើនឹង ២,៧០%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖| ១. អនុបាតសន្ទនីយភាព | ||
| ១.១ | អនុបាតចរន្ត | ០,៣០ ដង |
| ១.២ | អនុបាតចរន្តលឿន | ០,២១ ដង |
| ២. អនុបាតចំណេញភាព | ||
| ២.១ | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៥០ % |
| ២.២ | អនុបាតចំណេញធៀបនឹងមូលធន | ១,១៩ % |
| ២.៣ | អនុបាតគម្លាតចំណេញដុល | ៣៨,០៤ % |
| ២.៤ | អនុបាតគម្លាតចំណេញភាព | ១៨,៨៩ % |
| ២.៥ | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៩០,៥៤ រៀល |
| ៣. អនុបាតលទ្ធភាពសងការប្រាក់ | ៣,៣០ ដង | |
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៨០.៤០៩.៧០៤ម៣ ជាមួយនឹងការតបណ្តាញជូនអតិថិជនចំនួន ៨.៨០០ បណ្តាញ និងលក់ទឹកឱ្យបាន ៦៤.៧៤៨.៧១៩ម៣, គ្រោងរកចំណូលសរុបឱ្យបានចំនួន ១០១.៦៣១.៨៤៥.០០០រៀល និងចំណាយសរុបចំនួន ៨១.៤៣១.២៥៧.០០០រៀល។
ភាសាអង់គ្លេស