សេចក្តីប្រកាសព័ត៌មានស្តីពី ការកែតម្រូវព័ត៌មានក្នុងសេចក្តីប្រកាសព័ត៌មាន (ជាភាសាខ្មែរ) អំពីចំនួនសមត្ថភាពបូមទឹកឆៅនៃ ស្ថានីយបូមទឹកឆៅបណ្តែតរបស់រោងចក្រផលិតទឹកស្អាតភូមិព្រែក
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមជម្រាបជូនវិនិយោគិន និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ សេចក្តីប្រកាសព័ត៌មាន “ស្តីពីពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ដំណើរការ-ថែទាំ និងបណ្តុះបណ្តាល នៃគម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក សមត្ថភាពប្រព្រឹត្តកម្មទឹកស្អាតសរុប ៤៥.០០០ម៣/ថ្ងៃ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KUBOTA-CTII CONSORTIUM” ដែល បានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ មានការភាន់ច្រឡំក្នុងការបញ្ចូលព័ត៌មាន នៅលើសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែរ ត្រង់ចំណុចសមត្ថភាពបូមទឹកឆៅនៃ ស្ថានីយបូមទឹកឆៅបណ្តែត ដោយ រ.ទ.ស.ភ សូម ធ្វើការកែតម្រូវព័ត៌មានពីចំនួន ៤៧.២៥ម៣/ថ្ងៃ ទៅជា ៤៧.២៥០ម៣/ថ្ងៃ ដូចមានលម្អិតក្នុងសេចក្តីប្រកាសព័ត៌មានភ្ជាប់ជូន
