របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២
       ក្នុងត្រីមាសទី១ ឆ្នំា២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨២.០២០.០១០.០០០រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០២១ ចំនួន ២.២៨៤.៧១៦.០០០រៀល ឬ ២,៧១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣០.២៩១.៧៤៩.០០០រៀល ថយចុះចំនួន ៤៧៩.៨៦០.០០០រៀល ឬ ១,៥៦% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២១។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ២.៤២៧.៨៨១.៣២០.០០០រៀល កើនឡើងចំនួន ១២១.០៧៥.១៤៦.០០០រៀល ឬ ៥,២៥% និងមូលធនសរុបមានចំនួន ១.១៩២.៨៧៥.៧១០.០០០រៀល កើនឡើងចំនួន ២៦.២៤៧.៤៩៧.០០០រៀល ឬ ២,២៥%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ មានដូចខាងក្រោម៖ 
| ១. អនុបាតសន្ទនីយភាព | |
| ១.១ អនុបាតចរន្ត | ១,៩៩ ដង | 
| ១.២ អនុបាតចរន្តលឿន | ១,៣៣ ដង | 
| ២. អនុបាតចំណេញភាព | |
| ២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,២៨ % | 
| ២.២ អនុបាតចំណេញធៀបនឹងមូលធន | ២,៥៧ % | 
| ២.៣ អនុបាតគម្លាតចំណេញដុល | ៣៩,០៦ % | 
| ២.៤ អនុបាតគម្លាតចំណេញភាព | ៣៦,៩៣ % | 
| ២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៣៤៨,២៩ រៀល | 
| ៣. អនុបាតលទ្ធភាពសងការប្រាក់ | ៣៩,១៥ ដង | 
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២២(ភាសាខ្មែរ)
របាយការណ៍ត្រីមាសទី១ ឆ្នាំ២០២២(ភាសាអង់គ្លេស)
 
 ភាសាអង់គ្លេស