របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧

       ក្នុងត្រីមាសទី២ ឆ្នំា២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ("រ.ទ.ស.ភ") មានចំណូលសរុបចំនួន ៦០.២៤២.៤៦០.០០០រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៦ ចំនួន ៨.១០៣.៦០៦.០០០រៀល ស្មើនឹង ១៥,៥៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.២៣៣.៥០៦.០០០រៀល ថយចំនួន ៩.២១៣.៣៧៤.០០០រៀល ស្មើនឹង ៧៤% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៦។ សម្រាប់រយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១១៥.២២៨.១៨៥.០០០រៀល កើនចំនួន ១៥.៨៤៤.៧៦៣.០០០រៀល ស្មើនឹង ១៥,៩៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៤.៥៦៩.១៥៤.០០០រៀល ថយចំនួន ៥.៤៥៨.៦១៥.០០០រៀល ស្មើនឹង ២៧,២៦% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៦។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៣១១.២៧៨.៩៨២.០០០រៀល កើនចំនួន ១៣.៥៤៩.៣៨២.០០០រៀល ស្មើនឹង ១,០៤% និងមូលធនសរុបមានចំនួន ៨២០.៦២៦.១១៤.០០០រៀល កើនឡើងចំនួន ៦៥៤.៣១៨.០០០រៀល ស្មើនឹង ០,០៨%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៧ មានដូចខាងក្រោម៖

១- អនុបាតចរន្ត ២,៧៦ ដង
២- អនុបាតចរន្តលឿន ២,២៦ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម 0,២៥ %
៤- អនុបាតចំណេញធៀបនឹងមូលធន ០,៣៩ %
៥- អនុបាតគំលាតចំណេញភាព ៥,៣៧ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ          ៣៧,១៨ រៀល

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១១.៨១១.៤១៥.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សូមអានរបាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ
PPWSA 2nd Quarterly Report 2017(Khmer Version)
PPWSA 2nd Quarterly Financial Information 2017(English Version)